កាត់បន្ថយខ្ជះខ្ជាយ,បង្កើន impact.taste.
កម្មវិធីកម្មង់ម្ហូបក្នុងទម្រង់ជា Surprise bag ដំបូងគេនៅភ្នំពេញ។ រៀងរាល់ល្ងាច ហាងកាហ្វេ ហាងនំ និងភោជនីយដ្ឋានដែលអ្នកចូលចិត្តនឹងរៀបចំអាហារដែលនៅសល់ពីការលក់ក្នុងថ្ងៃនោះដាក់ជាក្នុង Surprise bag មួយ។ គុណភាពដូចដើម តម្លៃល្អជាង
អ្នកមិនដឹងថាមានអ្វីខាងក្នុងទេ · នោះជាសេចក្តីសប្បាយពាក់កណ្តាល។

យប់នេះនៅភ្នំពេញ។
ស្វែងយល់ពីភោជនីយដ្ឋាន ហាងកាហ្វេ និងសណ្ឋាគារ ដែលកំពុងដំណើរការ ជាមួយ UMAMI។ ចុចលើកាតខាងក្រោមដើម្បីស្វែងយល់បន្ថែម, ហើយកក់ Surprise bag របស់អ្នកក្នុងកម្មវិធី UMAMI។
ដៃគូសហការ
សិប្បកម្ម ហាងកាហ្វេ សណ្ឋាគារ និងភោជនីយដ្ឋាន ដែលបើកដំណើរការ ជាមួយយើង។
26 ហាងយ៉ាងច្រើននៅទូទាំងភ្នំពេញ បានចូលរួមជាមួយ UMAMI តាំងពីថ្ងៃដំណើរការដំបូង។




















































ហើយមានហាងថ្មីៗជាច្រើនទៀតចូលរួមជាមួយយើងរាល់សប្តាហ៍ · ចុះឈ្មោះហាងរបស់អ្នក
សម្រាប់អ្នក
បើកកម្មវិធី ជ្រើសរើសយក Surprise bag មួយ។
ងាយៗ មិនស្មុគស្មាញ។ មិនចាំបាច់រង់ចាំអ្នកដឹកជញ្ជូន។ ជ្រើសរើស Surprise Bag ពីហាងដែលនៅជិតអ្នកហើយកក់តាមរយៈ app រួចទៅយកដោយខ្លួនឯង។
- 01
ទាញយក
ឥតគិតថ្លៃលើ iOS និង Android។ ចំណាយពេលត្រឹមតែ 20 វិនាទី។
- 02
ឆែកមើលនិងជ្រើសយកហាងដែលនៅជិតអ្នក
ជ្រើសរើសតំបន់ ហាង និងម៉ោងទទួលដែលអ្នកចង់បាន។
- 03
កក់ភ្លាមដោយគ្រាន់តែចុចម្តង
បង់ប្រាក់ក្នុងកម្មវិធីធនាគាដែលនៅក្នុងទូរស័ព្ទដៃរបស់អ្នកតាមរយៈ QR code។
- 04
ទៅយកផ្ទាល់ពេលហាងរៀបចំរួច
ដល់ហាងគ្រាន់តែបង្ហាញកូដដែលអ្នកបានកក់ Surprise bag នៅក្នុង app។
ហាងនឹងឱ្យ Surprise bag ដែលមានកូដដូចនឹងកូដដែលអ្នកបានកក់ UMAMI-FRIENDS
ហេតុអ្វីគួជ្រើសរើសយក UMAMI
ចំណាយតិចជាងមុនលើអាហារ។ ការផ្លាស់ប្ដូរពិតប្រាកដ
គ្រប់ Surprise Bag ទាំងអស់នឹងធ្វើឪ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលជាមួយអាហារដែលនៅស្រស់ល្អ និងជាអាហារដែលផលិតនៅថ្ងៃដែលហាងដាក់លក់លើ app។ យើងនឹងមិនប្រាប់អ្នកថាមានអ្វីនៅខាងក្នុងទេ។ នោះហើយជាគោលបំណងរបស់យើង។
អាហារដែលមិនទាន់លក់អស់នៅព្រឹកនេះអាចក្លាយជាអាហារដ៏ឆ្ងាញ់របស់អ្នកនៅយប់នេះ។ នៅតែស្រស់ ផលិតដោយចុងភៅជំនាញតែមួយនិងចម្អិននៅថ្ងៃតែមួយ។
អ្នកទិញចំណាយតិចជាងមុនលើម្ហូប, ហាងជាដៃគូសហការនៅតែទទួលបានប្រាក់ចំណូល ហើយអាហារនឹងនៅលើចានជំនួសនៅក្នុងធុងសំរាម។
អ្នកទៅទទួលយកអាហារដោយខ្លួនឯង ដោយមិនចាំបាច់រង់ចាំអ្នកដឹកជញ្ជូន អាហារនៅតែក្តៅ និងស្រស់។ បង្កើតឡើងនៅកម្ពុជា សម្រាប់អ្នកកំពុងរស់នៅភ្នំពេញ។
ពួកយើងនៅ
ក្នុងតំបន់របស់អ្នក ដែលមានហាងដៃគូរបស់ UMAMIជាច្រើនកំពុងដំណើរការ។
UMAMI ចាប់ផ្តើមដំណើរការនៅទូទាំងតំបន់នៅពាក់កណ្ដាលរាជធានីភ្នំពេញ ជាមួយហាងដៃគូសហការរបស់យើង។ សញ្ញានីមួយៗលើផែនទីតំណាងឱ្យហាងកាហ្វេ ហាងនំប៉័ង សណ្ឋាគារ ឬភោជនីយដ្ឋាន ដែលត្រៀមរៀបចំ Surprise Bag។ ចុចលើសញ្ញាណាមួយ ដើម្បីស្វែងយល់បន្ថែម។
- BKK1Wave 1
- Toul Tom PoungWave 1
- Daun PenhWave 1
- Tonle BassacWave 1
- Toul KorkComing soon
- Siem ReapComing soon
🖱️ អាចពង្រីក ឬបង្រួមផែនទី ហើយចុចលើសញ្ញាទីតាំងនីមួយៗ ដើម្បីមើលព័ត៌មានលម្អិត។
សម្រាប់ម្ចាស់ហាង
ប្តូរអាហារសល់ពីយប់
ទៅជា ការបន្ថែម ប្រាក់ចំណូល។
បើអ្នកជាម្ចាស់ហាងនំប៉័ង ហាងកាហ្វេ ឬភោជនីយដ្ឋាន ពេលខ្លះនៅពេលល្ងាចមានអាហារល្អៗនៅសល់លក់មិនអស់។ UMAMI ជួយឱ្យអ្នកលក់លក់អាហារទាំងនោះក្នុងតម្លៃសមរម្យ ដោយមិនប៉ះពាល់ដល់ប្រាក់ចំណេញ និងជួយឱ្យអ្នកទិញកាន់តែស្គាល់ពីហាង។
អាហារត្រូវបោះចោលនៅពេលល្ងាច។
- $70–$100 of food thrown away every week
- Zero return on the hours spent baking it
- No new customers walking through the door
- Frustrated team, wasted work
អាហារលក់អស់ ទទួលបានប្រាក់ចំណូលបន្ថែម, យ៉ាងពិតប្រាកដ។
- Extra revenue on items you were going to toss anyway
- 1–2 minutes of work per day at closing
- New customers walking through your door
- A proud team that sees their work respected
We come to your shop.
Thirty minutes. Zero paperwork. We listen, look at what you'd normally toss, and set you up on the spot.អ្នកនឹងអាចបើកដំណើរការត្រឹមក្នុងរយៈពេល 48 ម៉ោង។ មិនមានការជាវបង់ប្រាក់ និងមិនមានហានិភ័យ។
ពេលវេលាជាក់លាក់
កញ្ចប់ម្ហូបជាក់លាក់ ហាងជាក់លាក់។ មនុស្សជាក់លាក់។
ទិដ្ឋភាពពីទីក្រុងភ្នំពេញ។ ពីអ្នកលក់ដែលនៅពីក្រោយតុលក់ និងម្នាក់ទៀតដែលត្រឡប់ទៅផ្ទះវិញជាមួយការផ្ញាក់ផ្អើល។







មានបទពិសោធន៍ជាមួយ UMAMI ដែលចង់ចែករំលែកមែនទេ? កំុភ្លេច Tag ពួកយើង @umami.eco
ពីអ្នកប្រើដំបូងរបស់យើង
ពាក្យពី គ្រួសារ។
ខ្ញុំមិនដែលដឹងច្បាស់ថាមានអ្វីនៅក្នុងថង់នោះទេ។ នោះហើយជាផ្នែកមួយនៃភាពរីករាយ។ ផ្នែកមួយទៀតគឺតម្លៃដ៏ពិសេសរបស់វា។
ឆ្លៀតចូលយកថង់មួយពី Kayser ពេលត្រឡប់ទៅផ្ទះវិញ តម្លៃត្រឹមតែ ១ភាគ៣នៃតម្លៃដើមប៉ុណ្ណោះ។ និយាយតាមត្រង់… មិនយកមិនបានទេ?
នំដុតថ្មីពីព្រឹក គ្រាន់តែចាំដល់ពេលល្ងាចតែប៉ុណ្ណោះ។ អាហារនៅតែស្រស់ល្អនិងឆ្ងាញ់ ហើយវាពិតជាមានអារម្មណ៍ល្អណាស់ដែលដឹងថា អាហារមិនត្រូវបានខ្ជះខ្ជាយទៀតទេ។
ចូលរូមជាគ្រួសារជាមួយពួកយើង · ទាញយក UMAMI
សំណួរដែលត្រូវបានសួរជាញឹកញាប់
